Online Shopping in Cambodia

បច្ចុប្បន្ននេះមាន បណ្តាភ្នាក់ងារតាមប្រព័ន្ឋអ៊ីនធើណែតជាច្រើនបានចាប់អារម្មណ៏បង្កើត វេបស៊ាយ សំរាប់ ដាក់លក់ ផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីអោយអ្នកទិញមានភាពងាយ​ស្រួលក្នុងការតាមដានតម្លៃនៅលើទីផ្សា ក៏ដូចជាការធ្វើអោយអ្នកទិញ និងអ្នកលក់ជួបគ្នាផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំនួននៃអ្នកប្រើប្រាស់ អ៊ីនធើណែតក្នុងស្រុកខ្មែរមានចំនួនតិចនៅឡើយ​ នេះបើប្រៀបធៀបទៅនឹងប្រទេសជិតខាង និងលើសកលលោក។ មួយវិញទៀត សេវាអ៊ីនធើ​ណែតទៀតសោត ក៏នៅតែថ្លៃ។ ឃើញក្រុមហ៊ុន Digi បានផ្តល់សេវាកម្មមួយដល់អ្នកប្រើប្រាស់ ក្នុងតម្លៃសមរម្យ ធៀបនឹងក្រុមហ៊ុនផ្សេង តែក្រុមហ៊ុន នេះមិនទាន់បានផ្តល់សេវាកម្មរបស់ខ្លួនទៅ​ដល់តំបន់ ឆ្ងាយៗ និងតំបន់ដទៃទៀតនៅឡើយ។ អ្នកប្រើប្រាស់ សង្ឃឹមថា នឹងមានក្រុមហ៊ុនជាច្រើន នា​ពេលអនាគត ផ្តល់សេវាកម្មរបស់ខ្លួនបានគ្របដណ្តប់ទូរទាំងប្រទេស ជាមួយនឹងតម្លៃសមរម្យ​ស្រម​តាមកត្តាជីវភាពរស់នៅរបស់ប្រជាជន។

ខាងក្រោមនេះជា បណ្តាភ្នាក់ងារតាមប្រព័ន្ឋអ៊ីនធើណែតដែលផ្តល់ជូននូវ ការទិញលក់ ផលិតផល ដែលយើងហៅថា Online Shopping ៖

http://www.khmerad.com
http://www.superkhmer.com
http://www.tovphsar.com


Share on Google Plus

About Dangkorpost

Dangkorpost is the personal blog was created in 2013 by Cambodian person. This blog aims to sharing the information and tip related to everything important for the people and learners.
    Blogger Comment
    Facebook Comment